ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា
អបអរសាទរក្រសួងទេសចរណ៍៖ «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយសាធារណរដ្ឋតួគីយ៉េ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០...






