ខេត្តព្រះសីហនុ ៖ ចាប់តាំងពីការបើកដំណើរការសាកល្បង (Soft Opening) ក្នុងឆ្នាំ ២០២២ មកទល់បច្ចុប្បន្ន Won Majestic Hotel បានពង្រីកឥទ្ធិពលយ៉ាងឆាប់រហ័ស ដោយបានក្លាយជាគោលដៅស្នាក់នៅ និងលម្ហែកម្រិតអន្តរជាតិ ប្រកបដោយគុណភាព សេវាកម្មល្អដ៏ស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់។
ទីតាំងល្អឥតខ្ចោះ និងទស្សនវិស័យផ្កាយ៥
ស្ថិតនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ Won Majestic Hotel មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់ភ្ញៀវទេសចរទៅកាន់សម្រស់ធម្មជាតិ ឆ្នេរសមុទ្រ និងកោះនានារបស់កម្ពុជា។ ក្រោមបេសកកម្មនៃការផ្តល់ជូន «បដិសណ្ឋារកិច្ចដ៏ឆ្នើម» សណ្ឋាគារផ្តោតសំខាន់លើតម្លៃពិតនៃភាពប្រណីត ដែលកើតចេញពីភាពកក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់ចេញពីចិត្តរបស់បុគ្គលិកគ្រប់រូប។
បទពិសោធសេវាកម្មពេញលេញបែប «One-Stop Service»
ចំណុចលេចធ្លោបំផុតរបស់ Won Majestic Hotel គឺការផ្ដល់ជូនសេវាកម្ម និងការកម្សាន្តគ្រប់ជ្រុងជ្រោយនៅក្នុងអគារតែមួយដោយមិនចាំបាច់ចេញក្រៅ៖
បន្ទប់ស្នាក់នៅ និងស្វីតទំនើប៖ បន្ទប់ធំទូលាយ មានផាសុកភាព ទេសភាពស្រស់ត្រកាល រួមទាំងមានអាហារពេលព្រឹកដោយឥតគិតថ្លៃ និងឱកាសទទួលបានការ Upgrade បន្ទប់ផងដែរ។
សុខភាព និងការកម្សាន្ត៖ អាងហែលទឹក Infinity Pool មើលទេសភាពសមុទ្រ អាងហែលទឹកក្នុងអគារ កន្លែងហាត់ប្រាណ (Gym) បើក ២៤ ម៉ោង បន្ទប់សូណា (Sauna) ម៉ាស្សា និងស្ប៉ា ព្រមទាំងបន្ទប់ KTV ទំនើប។
សាលរៀបចំកម្មវិធីធំទូលាយ (Ballroom)៖ សម្រាប់កិច្ចប្រជុំធុរកិច្ច សិក្ខាសាលា កម្មវិធីជប់លៀង និងពិធីមង្គលការ។
សេវាសម្រួលការធ្វើដំណើរពេញលេញ៖ សេវាកម្មបន្ទប់ (Room Service) និង Concierge ២៤ ម៉ោង, សេវា Pick-up & Drop-off, ការកក់សំបុត្រទូក Ferry ទៅកោះ សំបុត្រយន្តហោះ និងការរៀបចំ City Tour (កន្លះថ្ងៃ ឬពេញមួយថ្ងៃ) តាមតម្រូវការជាក់លាក់។
បច្ចេកវិទ្យាទំនើប និងភាពងាយស្រួល៖ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា E-System (IDB PMS / POS) សម្រាប់សម្រួលការ Check-in ឆាប់រហ័ស កាត់បន្ថយការប្រើប្រាស់ក្រដាស និងចូលរួមការពារបរិស្ថាន។
ការទទួលស្គាល់ និងពានរង្វាន់កម្រិតអន្តរជាតិ
គុណភាពសេវាកម្មរបស់ Won Majestic Hotel ត្រូវបានឆ្លុះបញ្ចាំងតាមរយៈពានរង្វាន់ និងការវាយតម្លៃលំដាប់កំពូល៖
ពានរង្វាន់ Rising Star (2024) ពីស្ថាប័ន Trip.com Group
ពានរង្វាន់ Travellers’ Choice Top 10% (2025 & 2026) ពី Tripadvisor
ពិន្ទុវាយតម្លៃខ្ពស់បំផុតពីគេហទំព័រពិភពលោក៖ Hotels.com (9.6/10), Booking.com (9.3/10) និង Agoda (9.3/10)
វិញ្ញាបនបត្រ Chinese Friendly 2026 និងវិញ្ញាបនបត្រសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំង Best Compliments ពីសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA)។
ប្រូម៉ូសិនពិសេសក្នុងឱកាសនេះ
ដើម្បីជាការអបអរសាទររដូវកាលបៃតង សណ្ឋាគារបានដាក់ជូនកញ្ចប់តម្លៃពិសេស៖
Green Season Package៖ ស្នាក់នៅ ៣ ថ្ងៃ ២ យប់ តម្លៃត្រឹមតែ $240
Cambodian Privilege Package៖ ស្នាក់នៅ ២ ថ្ងៃ ១ យប់ តម្លៃត្រឹមតែ $180
Fitness Entry Pass៖ បើកទូលាយសម្រាប់អ្នកចង់ហាត់ប្រាណ និងប្រើប្រាស់បរិក្ខារទំនើបៗក្នុងតម្លៃត្រឹមតែ $5 ប៉ុណ្ណោះ!
ព័ត៌មានទំនាក់ទំនង និងការកក់បន្ទប់៖
ទីតាំង៖ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទូរស័ព្ទ៖ +855 96 997 7999
គេហទំព័រ៖wonmajestichotel.com
បណ្តាញសង្គម ៖
Facebook : www.facebook.com/wonmajestic
TikTok : www.tiktok.com/@won.majestic.hotel
Telegram Channel : https://t.me/wonmajestic1




