ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង ក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណអភិបាលខេត្តព្រះសីហនុ នៅទីលានតេជោ និងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជនកាយរិទ្ធ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ! ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក លើកកម្ពស់សុខភាព...
សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាដ៏អច្ឆរិយៈ! នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៨២២នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ ដែលមាន...
ដើម្បីជម្រុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍លើជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាជាតិ និងអាស៊ាន សំដៅលើកកម្ពស់ស្តង់ដាគុណភាពសេវាកម្មទេសចរណ៍ នាព្រឹកថ្ងៃទី ២១ខែមិថុនាឆ្នាំ២០២៦ នៅសណ្ឋាគាររីវ៉ា ក្រោមអធិបតីលោកជំទាវ ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ឯកឧត្ដម គី សុខគីំម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍជំនាញ លោក តាំង សុចិត្តគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយសាមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជានិងគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa)...
ព្រែកទឹកសាប Toeksab Naturae Table ជាតំបន់ទាក់ទាញទេសចរណ៍បែបធម្មជាតិនិងកែច្នៃ ដែលមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានចំងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវបំបែករូបនាគ ឬព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងចំងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤។ តំបន់ទាក់ទាញព្រែកទឹកសាប Toeksab Naturae Table ត្រូវបានអភិរក្សឡើងយ៉ាងល្អប្លែកដោយមានសម្រស់ធម្មជាតិដ៏ទាក់ទាញ មានដើមឈើធំៗត្រជាក់ត្រជុំនិងទឹកជ្រោះសប្បនិម្មិតដ៏ស្រស់ស្អាត នៅខាងក្នុងតំបន់ទាក់ទាញព្រែកទឹកសាប...