ព្រែកទឹកសាប Toeksab Naturae Table ជាតំបន់ទាក់ទាញទេសចរណ៍បែបធម្មជាតិនិងកែច្នៃ ដែលមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានចំងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវបំបែករូបនាគ ឬព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងចំងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤។ តំបន់ទាក់ទាញព្រែកទឹកសាប Toeksab Naturae Table ត្រូវបានអភិរក្សឡើងយ៉ាងល្អប្លែកដោយមានសម្រស់ធម្មជាតិដ៏ទាក់ទាញ មានដើមឈើធំៗត្រជាក់ត្រជុំនិងទឹកជ្រោះសប្បនិម្មិតដ៏ស្រស់ស្អាត នៅខាងក្នុងតំបន់ទាក់ទាញព្រែកទឹកសាប ដែលផ្តល់នូវអារម្មណ៍រីករាយដល់ភ្ញៀវដែលបានចូលទៅកម្សាន្ត។ លើកពីនោះ តំបន់ទាក់ទាញទឹកសាបក៏មានផ្តល់នូវសេវាកម្មជិះអូប័រនិង ទូកកាយ៉ាក់ឬក្បូនឬស្សីបណ្តែតទឹក ជូនភ្ញៀវជិះកម្សាន្តតាមបណ្តាយព្រែកទឹកសាប ទស្សនាសត្វស្លាប និងសកម្មភាពនេសាទបែបប្រពៃណីរបស់ប្រជាជនមូលដ្ឋាន និងទេសភាពដើមកោងកាងស្រស់ស្អាតដែលមានខ្យល់អាកាសបរិសុទ្ធដែលផ្តល់អារម្មណ៍ស្រស់ស្រាយដល់ភ្ញៀវ។ ទន្ទឹមនេះតំបន់ទឹកសាបក៏មានផ្តល់នូវសេវាកម្មម្ហូបអាហារ និងភេសជ្ជៈបែបខ្មែរ និងអឺរ៉ុបដ៏ឈ្ងុយឆ្ងាញ់ជាមួយបុគ្គលិកដែលមានភាពរួសរាយ និងសេវាកម្មយ៉ាងល្អប្រសើរ។
Prek Toek Sap Resort
Hidden in the peaceful landscape of Smach Daeng Village, Sangkat Ream, Kompong Som City, Preah Sihanouk Province, Prek Toek Sap (Toeksab Naturae Table) invites you to discover one of Cambodia’s most charming eco-tourism escapes. Just 3 km from the Dragon Statue intersection or Sihanoukville International Airport—and only 25 km from the city center along National Road No. 4—it’s the perfect getaway where nature feels untouched and time slows down. Glide gently along tranquil freshwater streams by boat, kayak, or traditional bamboo raft, surrounded by lush mangrove forests and the soothing sounds of nature. Along the journey, you’ll encounter vibrant birdlife, witness authentic local fishing traditions, and breathe in the crisp, refreshing air that defines this serene environment. After your adventure, indulge in a delightful culinary experience featuring both Khmer and European dishes, thoughtfully prepared and served with warm hospitality. The friendly and attentive staff ensure that every moment of your visit is comfortable, relaxing, and truly memorable.



