• ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
  • ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
Preah Sihanouk Tourism
No Result
View All Result
Home News

យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ»

September 18, 2026
Share on FacebookShare on Twitter

យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ»
……………..
​ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ ក្រសួងទេសចរណ៍ និង កម្មវិធីអភិវឌ្ឍន៍ (UNDP) ប្រចាំកម្ពុជា បានរៀបចំយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ» នៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី លោក Enrico តំណាងកម្មវិធីអភិវឌ្ឍន៍ (UNDP) ប្រចាំកម្ពុជា សមត្ថកិច្ច ប្រតិបត្តិករទេសចរណ៍ យុវជន អមត យុវជន សសយក មន្ទីរជំនាញដែលពាក់ព័ន្ធ និង បុគ្គលិកសំអាត អនាម័យ ក្រុង ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ
មានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ សោភ័ណភាពឆ្នេរ និងផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” និងជាវិស័យអាទិភាពដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ព្រមទាំងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។»
​យុទ្ធនាការសម្អាតឆ្នេរនាថ្ងៃនេះ មិនត្រឹមតែជាសកម្មភាពប្រមូលសំរាមប៉ុណ្ណោះទេ ប៉ុន្តែជាសារផ្លាស់ប្តូរឥរិយាបថ និងជាគោលបំណងយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ការថែរក្សាសក្តានុពលធនធានធម្មជាតិ និងសេវាកម្មទេសចរណ៍ ព្រមទាំងជំរុញការផ្សព្វផ្សាយតំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញ ក្នុងនោះ ​នៅដើមឆ្នាំ២០២៦ នេះ ខេត្តព្រះសីហនុទទួលបានជ័យលាភី និងពានរង្វាន់ស្តង់ដាអាស៊ាន រួមមាន៖ ពានរង្វាន់ទីក្រុងស្អាតអាស៊ាន (ASEAN Clean Tourist City), ពានរង្វាន់ MICE Venue, ពានរង្វាន់ទីក្រុងប្រកបដោយចីរភាពអាស៊ាន (ASTA Urban Category) ពិសេសឆ្នេរសមុទ្រកោះរ៉ុង ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ៩ ជាឆ្នេរស្អាតបំផុតរបស់ពិភពលោក ជោគជ័យទាំងនេះជាផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំបន្ថែមដូចជា:
១. សូមបន្តយកចិត្តទុកដាក់បែងចែក និងប្រមូលសំណល់ឱ្យបានត្រឹមត្រូវ ចូលរួមថែរក្សាអនាម័យបរិស្ថានឆ្នេរឱ្យបានស្អាតជានិច្ច។
​២. ចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត និងព្រែកស្អាត ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាគោលដៅទេសចរណ៍តំបន់ឆ្នេរបៃតង ឆ្លាតវៃ និងផ្តល់បទពិសោធន៍សម្រាកលំហែកាយដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា យុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ “ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ” ធ្វើឡើងដើម្បីលើកកម្ពស់ទេសចរណ៍តាមឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ផ្លាស្ទិក ដែលនេះជាយុទ្ធនាការលើកទី៣ ហើយដែលក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការ UNDP លើកទី១ នៅរាជធានីភ្នំពេញ លើកទី២ ខេត្តសៀមរាប និងលើកទី៣ នៅខេត្តព្រះសីហនុ។
ឯកឧត្តមបានធ្វើការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលផ្លែផ្កាជាច្រើនដែលកើតចេញពីការដឹកនាំរបស់គណៈអភិបាលខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ ព្រមទាំងសូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរទាំងអស់ ចូលរួមថែរក្សា និងរួមគ្នាសម្អាតឆ្នេរសមុទ្ររបស់យើងឱ្យបានស្អាត មានអនាម័យ និងសោភ័ណភាពបរិស្ថាន ក្នុងការទាក់ទាញទេសចរមកកាន់ខេត្តឬតំបន់ឆ្នេរនាទិសនិរតីឱ្យកាន់តែច្រើន ទេសចរណ៍ម្នាក់មកលេងខេត្តព្រះសីហនុដោយសារ មានឆ្នេរស្អាត បរិស្ថានល្អ សមុទ្របៃតងខ្ចី ប៉ុន្តែប្រសិនបើឆ្នេរពោពេញដោយបរិស្ថានមិនល្អ នោះគេនិងមិនវិលមកម្តងទៀតទេ ដូច្នេះការសំអាតបរិស្ថានស្អាតជាប្រចាំគឺជា ភារកិច្ចរបស់យើងគ្រប់ៗគ្នា។

Previous Post

POPULAR NEWS

  • រចនាសម្ព័ន្ធមន្ទីរទេសចរខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • ឧទ្យានជាតិគិរីរម្យ KIRIROM NATIONAL PARK

    0 shares
    Share 0 Tweet 0
  • ស្ថិតិអាជីវកម្ម ផ្ទះសំណាក់នៅក្នុងខេត្តព្រះសីហនុគិតត្រឹម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

    0 shares
    Share 0 Tweet 0
  • តារាងបញ្ជីរឈ្មោះ ​និង លេខទំនាក់ទំនងសណ្ឋាគារនៅខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • ព័ត៌មានអពីស្ថិតិសេវាកម្ម ទេសចរណ៍ ខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
Preah Sihanouk Tourism

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc.

Follow us on social media:

Recent News

  • (no title)
  • (no title)
  • នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព

Category

  • About Us
  • Garrys Mod
  • News
  • Tourist Facilities
  • Tourist Spots
  • Transportation
  • ការបណ្ដុះបណ្ដាលជំនាញក្នុងវិស័យទេសចរណ៍
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • បុណ្យជាតិ
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • សកម្មភាពប្រចាំថ្ងៃ
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • អំពីមន្ទីរទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • About
  • Advertise
  • Careers
  • Contact

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • អំពីមន្ទីរទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ស្ថិតិភ្ញៀវទេសចរ
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
  • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • ផែនទីរមណីយដ្ឋានទេសចរណ៍
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • បុណ្យជាតិ

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.