
ដើម្បីជម្រុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍លើជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាជាតិ និងអាស៊ាន សំដៅលើកកម្ពស់ស្តង់ដាគុណភាពសេវាកម្មទេសចរណ៍ នាព្រឹកថ្ងៃទី ២១ខែមិថុនាឆ្នាំ២០២៦ នៅសណ្ឋាគាររីវ៉ា ក្រោមអធិបតីលោកជំទាវ ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ឯកឧត្ដម គី សុខគីំម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍជំនាញ លោក តាំង សុចិត្តគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយសាមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជានិងគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) នៃក្រសួងទេសចរណ៍ បិទវគ្គបណ្តុះបណ្តាល”គ្រូបង្គោលហូកាលើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជ ជំនាញការិយាល័យជួរមុខ ជំនាញចុងភៅ និងជំនាញគេហកិច្ច ” អមដោយពិធី”ចែកវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលហូកា ដែលមានការចូលរួមពីលោកនាយករងសាលាវិជ្ជាជីវៈទេសចរណ៍ លោកគ្រូបង្គោល មន្ទីរជំនាញពាក់ព័ន្ធ គ្រូបង្គោល និងសិក្ខាកាមសរុបប្រមាណ១០០នាក់ ស្រី ៥០នាក់ ។
សូមអរគុណ។




