ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរ និងវិស័យឯកជន បានរៀបចំពិធីស្វាគមន៍នាវាទេសចរណ៍ប្រណីត NORWEGIAN SUN ដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
នាវានេះ មានប្រវែង ២៥៨.៦០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ធ្វើដំណើរមកពីប្រទេសព្រុយណេ និងចេញដំណើរទៅថៃវិញនៅថ្ងៃដដែល។ នាវាបាននាំមកជាមួយភ្ញៀវទេសចរសរុប ១.៨៣១នាក់ (ស្រី ១.០០៤នាក់) មាន ៤៦សញ្ជាតិ និងនាវិក ៨៩១នាក់។ ភ្ញៀវភាគច្រើនជាជនជាតិអាមេរិក ១.០៧៥នាក់ និងកាណាដា ២២៣នាក់។
ភ្ញៀវទេសចរបានចំណាយពេលទស្សនារមណីយដ្ឋានឆ្នេរ វត្តអារាម និងផ្សារលើក្នុងក្រុង។ ការមកដល់នាពេលនេះ បង្ហាញពីសញ្ញាវិជ្ជមាននៃការរស់ឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕



