(មូស្គូ)៖ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ក្រុមហ៊ុន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «26th Moscow International Travel & Tourism Exhibition (MITT 2019)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនា។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ក៏មានការចូលរួមពី៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ និងយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញទេសចររុស្ស៊ី។
ក្នុងឱកាសនេះដែរ ឯកឧត្តម គុជ បញ្ញាសា ត្រូវបានអញ្ជើញកិត្តិយសក្នុងការផ្តល់បទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយនានារបស់សហព័ន្ធរុស្ស៊ី ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់កម្ពុជា។
MITT 2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍លំដាប់ទី៥នៃពិភពលោក ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទេសចររុស្ស៊ី មកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
គួរកត់សម្គាល់ថា ឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរពីអ៊ឺរ៉ុបប្រមាណ ៨២០,០០០នាក់ ស្មើនឹង ១៣% នៃចំនួនទេសចរសរុបដែលមកទស្សនាកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ MITT 2019 ដែលជាទីផ្សារទេសចរណ៍អាទិភាពទើបងើបឡើងថ្មី កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរមកពីទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត៕





jZGwUhgEJQRInfVZ
Cambodia’s push to attract European investors and tourists after MITT 2019 shows a clear focus on Phnom Penh and Preah Sihanouk. The article highlights the tourism ministry’s delegation and its effort to expand beyond traditional markets. That kind of targeted outreach is useful for understanding how destinations try to stand out. For a quick way to turn a hotel photo into a short clip, hotel lobby ai fits that same travel-marketing space.
Cambodia’s push to attract more European investors and tourists after MITT 2019 shows a smart focus on diversifying beyond traditional markets. The mention of Preah Sihanouk as a key destination highlights how coastal areas can benefit from targeted tourism promotion. It’s interesting that the article ties trade events directly to investment interest, not just visitor numbers. For a similar visual angle on trends, ai zombie trend reflects that same energy.