• ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
  • ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
Preah Sihanouk Tourism
No Result
View All Result
Home សកម្មភាពប្រចាំថ្ងៃ

មន្ទីរទេសចរណ៍បានសហការជាមួយក្រសួងទេសចរណ៍​បានរៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ និងតម្រង់ទិសជំនាញវិជ្ជាជីវៈទេសចរណ៍

October 4, 2022
មន្ទីរទេសចរណ៍បានសហការជាមួយក្រសួងទេសចរណ៍​បានរៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ និងតម្រង់ទិសជំនាញវិជ្ជាជីវៈទេសចរណ៍
Share on FacebookShare on Twitter

កាលពីព្រឹកថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០១៩ មន្ទីរទេសចរណ៍បានសហការជាមួយក្រសួងទេសចរណ៍​បានរៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ និងតម្រង់ទិសជំនាញវិជ្ជាជីវៈទេសចរណ៍ នៅសាកលវិទ្យាល័យបៀលប្រាយខេត្ត​ព្រះសីហនុ ដោយ​មានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សាស្រ្តា​ចារ្យ សិស្ស និសិ្សត ប្រតិបត្តិករទេសចរណ៍ និងតំណាង​សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងវិស័យ​ទេស​ចរណ៍សរុបប្រមាណ ១៦០ នាក់។

១. សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញផ្លូវដល់យុវជន សិស្ស និស្សិត ក្នុងការ​ចាប់យក​ការសិក្សា និងអាជីពនៅក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដែលមានទីផ្សារការងារកំពុងតែត្រូវការបំផុត ជាពិសេសនៅតាម​តំបន់​គោលដៅទេសចរណ៍សំខាន់ៗ ដូចជានៅក្នុងខេត្តព្រះសីហនុនេះជាដើម។

អង្គសិក្ខា​សាលា​នេះ​ក៏មាន​ការ​ចូលរួម​ពីសំណាក់មន្រ្តីជំនាញ និងវាគ្មិនមកពីសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ទេសចរណ៍ដូចជា ATP, Swiss Contact, WYTHS និងអ្នក​ជំនាញទេសចរណ៍ ក្នុង​ការ​ចែករំលែកព័ត៌មាន និងចំណេះដឹងផ្សេងៗ ទាក់ទងទៅនឹងការអប់រំ និងបណ្តុះបណ្តាល​ជំនាញទេសចរណ៍ ឱកាស​ការងារ និងអាជីពនៅក្នុងវិស័យទេសចរណ៍ កម្មវិធីហ្វឹកហា្វត់ការងារ Apprenticeship & Intership គម្រោង​កម្ចី​សិក្សា​ ជាដើម។ល។

ជាមួយគ្នានោះផងដែរ នៅក្នុងអង្គសិក្ខាសាលា​ក៏មានការបង្ហាញជំនាញ​ផ្នែកសេវាកម្មភេសជ្ជៈ និង​មានការប្រគល់សៀវភៅតម្រង់មុខរបរ និងការងារក្នុងវិស័យទេសចរណ៍ និងសៀវភៅ​ស្តង់ដាររង្វាន់អ្នកជំនាញ​ទេស​ចរ​ណ៍​គំរូ​ក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។ ទន្ទឹមនេះក្រសួងទេសចរណ៍​បាន​ប្រកាស​​ផ្សព្វផ្សាយ​ចលនាប្រឡងប្រណាំងអ្នកជំនាញទេស​ចរ​ណ៍​គំរូ​​ក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ២០១៩ នេះលើ​​ជំនាញ​ពីរផ្នែកគឺ ផ្នែក​ម្ហូបអាហារ និងភេសជ្ជៈ និង​ការិយា​ល័យ​ជួរមុខ ដែលក្នុងនោះអ្នកជំនាញនៅក្នុងផ្នែកទាំងពីរ ទាំងជនជាតិខ្មែរ និងបរទេស។

២.ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងប្រតិបត្តិ​ករ ទេសចរណ៍ដើម្បីបង្កើតឱ្យមានភាពជាដៃគូរវាងសាលាបណ្តុះបណ្តាល និងប្រតិបត្តិករ​ទេសចរណ៍នៅក្នុង​ការ​ផ្តត់​ផ្តង់​សិស្ស និស្សិតដែលបានកំពុងសិក្សា និង​បានបញ្ចប់សិក្សាលើជំនាញទេសចរណ៍​អាចទទួលបានឱកាស​កម្ម​សិក្សា​ការ​ងារ​ ក៏ដូចជាឱកាសការងារនៅតាមមូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ដែលកំពុងត្រូវការអ្នកជំនាញបម្រើការងារ​នៅក្នុងឧស្សាហកម្មទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។

៣. រៀបចំវគ្គបណ្ដុះបណ្ដាលភាសាចិនដោយបញ្ចូលជំនាញទេសចរណ៍នៅមន្ទីរទេសចរណ៍រយៈពេល ៣ខែ ទៅ ៦ខែ ផងដែរ ក្នុងនោះគឺ នាយកដ្ឋានបណ្ដុះបណ្ដាលជាអ្នកជួយរកគ្រូជនជាតិចិនដែលមានជំនាញទេសចរណ៍ ចំណែកមន្ទីរជាអ្នកចំណាយការស្នាក់នៅគ្រូ។ ទន្ទឹមនេះសាលា Swiss Contact នឹងរៀបចំចុះហត្ថលេខាជាមួយមន្ទីរលើកិច្ចព្រមព្រៀងសាកល្បងដោយគាំទ្រលើវគ្គបណ្ដុះបណ្ដាលជំនាញគ្រូបង្គោល ជំនាញ F&B Service ស្ដង់ដា អាស៊ានចំនួន ៣វគ្គ សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ ប្រមាណ ៨វគ្គ តាមការស្នើសុំរបស់មន្ទីរ។

Previous Post

នាវាទេសចរណ៍មួយគ្រឿងឈ្មោះ DIAMOND PRINCESS សញ្ជាតិ BERMUDA បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលមានចំនួនភ្ញៀវ ២៨០៦

Next Post

ក្រសួង​ទេសចរណ៍ ចេញ​សារាចរ​ណែនាំ​ពី​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​

Next Post
ក្រសួង​ទេសចរណ៍ ចេញ​សារាចរ​ណែនាំ​ពី​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​

ក្រសួង​ទេសចរណ៍ ចេញ​សារាចរ​ណែនាំ​ពី​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​

POPULAR NEWS

  • រចនាសម្ព័ន្ធមន្ទីរទេសចរខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • ស្ថិតិអាជីវកម្ម ផ្ទះសំណាក់នៅក្នុងខេត្តព្រះសីហនុគិតត្រឹម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

    0 shares
    Share 0 Tweet 0
  • ព័ត៌មានអពីស្ថិតិសេវាកម្ម ទេសចរណ៍ ខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • សារាចរណែនាំពង្រឹងគុណភាពផលិតផលទេសចរណ៍

    0 shares
    Share 0 Tweet 0
  • Inhouse training លើជំនាញ “ការិយាល័យជួរមុខ” ( Front Office )

    0 shares
    Share 0 Tweet 0
Preah Sihanouk Tourism

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc.

Follow us on social media:

Recent News

  • ព្រឹត្តិការពិព័រណ៍ទេសចរណ៍ និងកីឡាកម្ពុជា ថៃ និងវៀតណាម(CVTEC)ខេត្តព្រះសីហនុ ១៩-២៣ ឧសភា ២០២៣
  • សក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ
  • ទិដ្ឋភាពនៅរង្វង់មូលព្រះថោង ភ្ញៀវទេសចមកលេងកម្សាន្ដក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

Category

  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • បុណ្យជាតិ
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • សកម្មភាពប្រចាំថ្ងៃ
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • អំពីមន្ទីរទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • About
  • Advertise
  • Careers
  • Contact

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • អំពីមន្ទីរទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ស្ថិតិភ្ញៀវទេសចរ
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
  • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • ផែនទីរមណីយដ្ឋានទេសចរណ៍
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • បុណ្យជាតិ

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.