Latest Post

សារាចរណែនាំពង្រឹងគុណភាពផលិតផលទេសចរណ៍

សារាចរណែនាំពង្រឹងគុណភាពផលិតផលទេសចរណ៍

សារាចរណែនាំលេខ ០០២ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម។      

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពទេសចរណ៍បានចុះផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ នារសៀល​ថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពទេសចរណ៍បានចុះផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍បានចំនួន ៥ទីតាំងរួមមាន ផ្ទះសំណាក់ ១ទីតាំង និងភោជនីយដ្ឋាន ៤ទីតាំង សូមអរគុណ!

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់រថយន្តចំនួន២គ្រឿង ជូនមន្ទីរទេសចរណ៍

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់រថយន្តចំនួន២គ្រឿង ជូនមន្ទីរទេសចរណ៍

នារសៀលថ្ងៃចន្ទទី​ ១១​ ខែមករា​ ឆ្នាំ​២០២១​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់រថយន្តចំនួន២គ្រឿង ជូនមន្ទីរទេសចរណ៍ ដើម្បីបម្រើកិច្ចការសម្អាត អនាម័យ បរិស្ថាន តាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។

នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ វគ្គអប់រំនិងបណ្តុះបណ្តាលស្តីពី ការពង្រឹងសន្តិសុខ និងសុវត្ថិភាពដឹក ជញ្ចូនទេសចរផ្លូវគោក និងការទទួល បដិសណ្ឋារកិច្ចភ្ញៀវ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយទេសចរណ៍របស់ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសុវត្ថិភាព និងគុណភាពសេវាកម្មជូនភ្ញៀវទេសចរ ជាពិសេសការចូលរួមអនុវត្តស្តង់ដាវិធានសុវត្ថិភាពទេសចរណ៍ក្នុងការស្កាត់ ការរាលដាលជំងឺកូវីដ១៩ឱ្យបានកាន់តែល្អប្រសើរ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារព្រីនថាម មន្ទីរទេសចរណ៍បានសហការជា មួយស្នងការនគរបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត ក្រោមអធិបតីភាព លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ...

Page 9 of 19 1 8 9 10 19