សម្ដេចតេជោ ហ៊ុន សែន ផ្តល់កាដូធំដល់ប្រជាពលរដ្ឋ ដោយប្រកាសសម្រេចឲ្យសាងសង់ផ្លូវ និងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ មានប្រវែង៥៧គីឡូម៉ែត្រ
(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសផ្ដល់កាដូរមួយដ៏ធំជូនប្រជាពលរដ្ឋ នៅដើមឆ្នាំ២០១៩នេះ ដោយសម្រេចឲ្យមានការ សាងសង់ផ្លូវ និងស្ពាន ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ហើយផ្លូវនោះមានប្រវែងជាង៥៧គីឡូម៉ែត្រ។ ផ្លូវ និងស្ពាននេះត្រូវធ្វើចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រហូតដល់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ការប្រកាសផ្ដល់កាដូធំពីសំណាក់សម្ដេចតេជោ ហ៊ុន...




