នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចុះសំណេះសំណាល និងឧបត្ថម្ភថវិកាជូន ក្រុមឆ្មាំនិងបុគ្គលិកសម្អាតតាមឆ្នេររបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចំនួនសរុប ៣២ នាក់ ស្រី០៧។ តាងនាមអោយមន្ទីរទេសចរណ៍ ខ្ញុំបាទសូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាលដែលតែងតែយកចិត្តទុកដាក់ និងលើទឹកចិត្តចំពោះមន្ត្រីថ្នាក់ក្រោមដែលខិតខំបំពេញការងារ និងមានស្មារតីទទួលខុសត្រូវការងារ។