សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាដ៏អច្ឆរិយៈ! នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព
ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៨២២នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ ដែលមាន ៣០សញ្ជាតិ បានចុះពីនាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY មានបណ្តោយប្រវែង ២២៨.៣០ម៉ែត្រ និងទទឹងប្រវែង ២៨.៨០ម៉ែត្រ ជម្រៅ ៦.៦៥ម៉ែត្រ និងបានផ្ដល់ព័ត៌មានអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។
ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
Welcome to the Wonderful Kingdom of Cambodia! The tourist cruise ship VIKING ORION, flying the flag of the NORWAY, has safely docked at the Sihanoukville Autonomous Port.
Under the guidance of H.E. HUOT Hak, Minister of Tourism, the Sihanoukville Provincial Department of Tourism warmly welcomed 822 tourists of 23 nationalities and 467crew members of 30 nationalities disembarking from the cruise ship VIKING ORION. The vessel, registered in the NORWAY, has a length of 228.30 meters, a width of 28.80 meters, and a draft of 6.65meters. The delegation also provided comprehensive information to visitors on the province’s key tourism potential areas.
Sihanoukville Province,
29 April 2026


