រមណីយដ្ឋានឧទ្យានជាតិគីរីរម្យត្រូវបានបង្កើតឡើង នៅក្នុងនៅឆ្នាំ១៩៤០។ ឧទ្យានជាតិនេះមានផ្ទៃដី ៣៥.០០០ហិច តា ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងភូមិដំរីផុតឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយ១៦៥គ.មពីរង្វង់មូលគោពីរក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ទៅដល់បង្គោលគីឡូម៉ែតលេខ៨៧ ត្រង់ផ្លូវបំបែកត្រែងត្រយឹង បត់ឆ្វេងចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ទៅដល់ឧទ្យានជាតិគីរីរម្យ។ រមណីយដ្ឋានគីរីបាន ក្លាយជាគោលដៅទាក់ទាញទេសចរណ៍ដ៏សំខាន់ដោយសារ ជាអតីតតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៃខ្សែរាជ្យវង្ស និងសម្រស់ធម្មជាតិដ៏ប្រណីតដូចជា ដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ ចំការតែ ភ្នំថ្មដា តំបន់ល្អាងភ្នំ ថ្មលយ ដើមស្រល់ និងខ្យល់អាកាសត្រជាក់ល្អបរិសុទ្ធ។ ទន្ទឹមនឹងនេះ នៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យមានរមណីយដ្ឋានមួយចំនួនដែលផ្តល់សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ និងសកម្មភាព កម្សាន្តមួយចំនួនផងដែរ។
Kirirom National Park Resort was discovered in 1940. This national park covers an area of 35,000 hectares and is located in Stung Chral Village, O’Bak Rotes Commune, Kampong Seila District, Preah Sihanouk Province, and Damrey Phot Village, Kirirom Commune, Phnom Sruoch District, Kampong Speu Province, 165 km from the Two Lions Roundabout of Sihanoukville by National Road 4 and Expressway. At the 87th kilometer post, at the intersection of Treng Trayeung, turn left and continue for about 27 km to Kirirom National Park. It became a major tourist attraction due to its former historical sites of the royal monarchy and luxurious natural beauty, such as the old and the new king’s house, the king’s ponds area, the Otahui waterfall area, the Chamkar Te mountain range, the Thmaloy mountain cave area, the pine trees, fresh air, and others. The air is cool and pure. Currently, in the park area, there are a number of resorts providing accommodation, food and beverages, and some recreational activities.