• ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
  • ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
Preah Sihanouk Tourism
No Result
View All Result
Home News

Influencers, KOL បាននឹងកំពុងដើរតួរជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក

Influencers, KOL បាននឹងកំពុងដើរតួរជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក

December 1, 2025
Influencers, KOL បាននឹងកំពុងដើរតួរជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក
Share on FacebookShare on Twitter

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ « Influencers, KOL បាននឹងកំពុងដើរតួរជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិបន្ថែមទៀត។ កម្មវិធីដ៏មានសារៈសំខាន់នេះផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងមានការសហការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ផងដែរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី មន្ត្រីរាជការ និងភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន វីរៈ ប៊ុន ថាំ និងលោក លោកស្រី អ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម (influencers, KOLs) ប្រមាណ ២០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា សួរ វីរៈ និងក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ គាំទ្រ ឧបត្ថម្ភសព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ នៅរាល់ព្រឹត្តិការណ៍ទេសចរណ៍, កម្មវិធីនានារបស់ក្រសួងទេសចរណ៍, គាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ជាពិសេស កម្មវិធីសប្បុរសធម៌របស់ក្រសួងទេសចរណ៍ នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោក លោកស្រី បងប្អូន អ្នកផលិតមាតិកា,Influencers, KOLs ទាំងអស់ ជាជនជាតិខ្មែរក្តី ឬ ជនបរទេសក្តី នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកន្លងមក បានលះបង់កម្លាំងកាយ, កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, ពេលវេលា, ថវិកាផ្ទាល់ខ្លួន, ធនធាន, សម្ភារៈ សព្វគ្រប់បែបយ៉ាង ក្នុងការចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើងផង និងទៅដល់ពិភពលោក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា, ម្ហូបអាហារខ្មែរ, ប្រពៃណី ទំនៀមទំលាប់ខ្មែរ,បដិសណ្ឋារកិច្ចកក់ក្តៅ, ការស្នាក់នៅគ្រប់កម្រិត, ការកម្សាន្ត, ស្នាមញញឹមរបស់ប្រជាជនខ្មែរ ទាំងអស់នេះគឺជា អត្តសញ្ញាណខ្មែរ។ ជាពិសេស សូមបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ  ទាំងជាតិ និងអន្តរជាតិ។

សូមជម្រាបជូនថា សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន $5,000, ជ័យលាភីលេខ ២ ទទួលបាន $1,000, ជ័យលាភីលេខ ៣ ទទួលបាន $500។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ។

Previous Post

នាវា Westerdam នាំទេសចរចម្រុះជាតិសាសន៍ជិត ២ ០០០នាក់ មកកម្សាន្តកម្ពុជា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

POPULAR NEWS

  • រចនាសម្ព័ន្ធមន្ទីរទេសចរខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • ស្ថិតិអាជីវកម្ម ផ្ទះសំណាក់នៅក្នុងខេត្តព្រះសីហនុគិតត្រឹម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

    0 shares
    Share 0 Tweet 0
  • ព័ត៌មានអពីស្ថិតិសេវាកម្ម ទេសចរណ៍ ខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • សារាចរណែនាំពង្រឹងគុណភាពផលិតផលទេសចរណ៍

    0 shares
    Share 0 Tweet 0
  • Inhouse training លើជំនាញ “ការិយាល័យជួរមុខ” ( Front Office )

    0 shares
    Share 0 Tweet 0
Preah Sihanouk Tourism

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc.

Follow us on social media:

Recent News

  • Influencers, KOL បាននឹងកំពុងដើរតួរជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក
  • នាវា Westerdam នាំទេសចរចម្រុះជាតិសាសន៍ជិត ២ ០០០នាក់ មកកម្សាន្តកម្ពុជា
  • សារលិខិត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត

Category

  • About Us
  • News
  • Tourist Facilities
  • Tourist Spots
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • បុណ្យជាតិ
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • សកម្មភាពប្រចាំថ្ងៃ
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • អំពីមន្ទីរទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • About
  • Advertise
  • Careers
  • Contact

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • អំពីមន្ទីរទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ស្ថិតិភ្ញៀវទេសចរ
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
  • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • ផែនទីរមណីយដ្ឋានទេសចរណ៍
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • បុណ្យជាតិ

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.