រមណីយដ្ឋានធម្មជាតិថ្មរូង មានចម្ងាយប្រហែល ១១៣ គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ ស្ថិតនៅក្នុងស្រុក កំពង់សិលា។ ទេសចរអាចទៅដល់ទីនោះដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំពេញ។ រមណីយដ្ឋាន នេះមានទេសភាពធម្មជាតិ និងទឹកជ្រោះត្រជាក់ហូរមកពីតំបន់ភ្នំជុំវិញ និងមានផ្ទាំងថ្មរាបស្មើនៅពីក្រោម ផ្ទៃទឹក និងនៅចន្លោះព្រៃឈើពណ៌បៃតងដ៏គួរឱ្យទាក់ទាញ។ ក្រៅពីនេះក៏មានរៀបចំសេវាជូនភ្ញៀវទៅទស្សនា នឹងបោះតង់តាមតំបន់ព្រៃភ្នំផងដែរ។ ទោះបីនៅរមណីយដ្ឋានធម្មជាតិថ្មរូងពុំទាន់រៀបចំស្តង់ដាសម្បទា និង សេវាកម្មទេសចរណ៍គ្រប់គ្រាន់ រមណីយដ្ឋាននេះក៏មានអាហារដ្ឋានបម្រើជូនទេសចរតាមបែបប្រពៃណីខ្មែរ និង មុខម្ហូបផ្សេងៗទៀតតាមចំណង់ចំណូលចិត្តរបស់អ្នក។
About 113 km from Sihanoukville downtown, in Kampong Seila district, is Thmor Rong Natural Resort. To get there, tourists can take National Road 4 or Expressway from Sihanoukville downtown. The resort has natural landscapes and cool waterfalls flowing from the surrounding mountainous areas and flat boulders beneath the water with attractive green forests in between. Comfortably, there are also services for guests to visit and camp in the mountains. Although Thmar Rong Resort’s high-quality tourism facilities and services have yet to be developed adequately, it also has a range of traditional Khmer restaurants serving various dishes according to your preferences.