ឆ្នេរពយជំទាវម៉ៅគឺជាឆ្នេរថ្មីមួយ ដែលទើបតែត្រូវបាននាគអភិវឌ្ឍជាឆ្នេរកម្សាន្តមួយនៅឆ្នាំ២០២០ ខណៈ ទីក្រុងទេសចរណ៍មួយនេះត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំទៅៗ។ ឆ្នេរដែលមានខ្សាច់ពណ៌ស ដ៏ស្រស់ស្អាត និងលាយឡំដោយផ្ទាំងថ្មធំៗនេះ លាតសន្ធឹងតភ្ជាប់ពីឆ្នេរអូត្រេះ នឹងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីទីប្រជុំជននៃក្រុងព្រះសីហនុ។ ឆ្នេរពយជំទាវម៉េក៏កំពុងពេញនិយមសម្រាប់ភ្ញៀវក្នុងស្រុក។ ទោះបីឆ្នេរនេះពុំទាន់មានស្តង់ជាសម្បទា និងសេវាគ្រប់គ្រាន់ ប៉ុន្តែនៅទីនោះមានផ្តល់សេវាបូបអាហារ និង ភេសជ្ជៈផងដែរ។ លើសពីនេះទៀត នៅទីនោះមានដើមឈើមួយដើមដែលគួរឱ្យចាប់អារម្មណ៍បំផុតដែល ដើមឈើនេះត្រូវបានអាជ្ញាធរអភិរក្សរក្សាទុកនៅត្រង់ចំណុចរង្វង់មូលខត្តពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងខេត្តនេះ។ ដើមឈើនេះ បានក្លាយជាទីតាំងទាក់ទាញទេសចរដ៏មានប្រជាប្រិយភាព ព្រមទាំងបាន ឆក់យកបេះដូងយុវជនគ្រប់ទិស្ថាន ទាំងអ្នកមកមើលផ្ទាល និងតាមបណ្តាញទំនាក់ទំនងសង្គម។ ដើមឈើ មួយដើមដែលមានកម្ពស់ខ្ពស់ជាងគេនេះត្រូវបានអាជ្ញាធរខេត្តប្រសិទ្ធនាមថា “ដើមឈើចាំស្នេហ៍”។ ទោះបី ការប្រសិទ្ធនាមនេះ មិនមែនកើតចេញពីសាច់រឿងពិតក៏ដោយក៏ដើមឈើចាំស្នេហ៏បានក្លាយជាទីតាំងមួយដី ស្រស់ស្អាតតាមបែបធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរទៅទស្សនានិងផ្តិតរូបអនុស្សាវរីយ៍ ។
Chumteav Mao Beach is a new beach developed to be a tourist site in 2020. This beautiful white sand beach, with large boulders at some parts, stretches from Otres Beach to the east and is about 10 km from downtown Sihanoukville. Chumteav Mao Beach is also popular with local visitors. Although the beach has yet to be developed adequately in terms of beach facilities and services, it serves food and beverage according to your preferences. Amazingly, a tall and conserved tree has become a popular tourist destination and has captured the hearts of young people everywhere, both in person and on social media. The tree was named “Waiting-For-True-Love Tree.” Because of its glory, tourists visiting Sihanoukville usually manage their time to visit and take pictures.