ឆ្នេរសុខាជាឆ្នេរខ្សាច់សដ៏ស្រស់ស្អាត ប្រវែងប្រមាណ ១,៥គីឡូម៉ែត្រ សណ្ដូកតាមបណ្តោយរមណីយដ្ឋាន ឆ្នេរសុខា ដែលជារមណីយដ្ឋានសណ្ឋាគារលំដាប់ផ្កាយ៥ក្នុងខេត្តព្រះសីហនុ។ ឆ្នេរនេះស្ថិតក្រោមការមើលថែរបស់រមណីយដ្ឋាន សណ្ឋាគារសុខា និងមានលក្ខណៈស្ងប់ស្ងាត់សម្រាប់ការសម្រាកកម្សាន្តជាលក្ខណៈគ្រួសារ ឬឯកជន។ មិនត្រឹមតែ ប៉ុណ្ណោះ ឆ្នេរនេះក៏ជាកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់ការជួបជុំមិត្តភក្តិ និងរីករាយកម្សាន្តនឹងការបណ្តែតអារម្មណ៍ តាមសម្រស់ធម្ម ជាតិដ៏រស់រវើកនៃឆ្នេរខ្សាច់ ទឹកសមុទ្រ បក្សាបក្សី និងទិដ្ឋភាពថ្ងៃរៀបលិចផងដែរ។
Sokha Beach is a beautiful white sand beach with a length of about 1.5 km along Sokha Beach Resort, a 5-star hotel resort in Sihanoukville. This beach is under the conservation of the Sokha Hotel Resort and is quiet, which is good for families or private parties to hang out. Not only that, but this beach is also a popular place for meeting friends and/or enjoying the vibrant natural beauty of the beach, sea, birds, and sunset view.