ឆ្នេរឯករាជ្យជាឆ្នេរខ្សាច់សស្រស់ស្អាត តែតូចចង្អៀតបន្តិច មានប្រវែងជាង ១គីឡូម៉ែត្រ និងមានឈ្មោះដូចនឹងឈ្មោះ សណ្ឋាគារ សណ្ឋាគារឯករាជ្យ ដែលកំពុងឈរយ៉ាងខ្ពស់ស្កឹមស្កៃកណ្តាលព្រៃព្រឹក្សានាចុងខាងជើងនៃឆ្នេរ។
អ្នកស្រុកតែងតែហៅឆ្នេរនេះយ៉ាងរត់មាត់ថា ឆ្នេរអូតែល៧ជាន់”។ ប្រសិនបើអ្នកចូលចិត្តសម្រាកកម្សាន្តទៅរមណីយដ្ឋាន ឆ្នេរដែលមានសភាពស្ងប់ស្ងាត់ ឆ្នេរឯករាជ្យគឺជាគោលដៅដ៏ល្អ សម្រាប់អ្នក ព្រោះថានៅទីនោះ អ្នកអាចសម្រាក កម្សាន្តលើឆ្នេរខ្សាច់ដ៏ស្រស់ផូរផង់ ឬងូតទឹកអាំងថ្ងៃក្រោមជំនោរខ្យល់សមុទ្រដ៏ត្រជាក់ ដែលធ្វើឱ្យអ្នកកាន់តែ មានអារម្មណ៍ស្រស់ថ្លា។ លើសពីនេះទៅទៀត ឆ្នេរឯករាជ្យក៏ជារមណីយដ្ឋានឆ្នេរដ៏មានសក្តានុពលសម្រាប់ រៀបចំកម្មវិធីពិសាអាហារជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។ នៅជាប់នឹងឆ្នេរនេះមានដើមឈើ ផ្តល់ម្លប់ត្រឈឹងត្រពៃរ និងមានសួនច្បារពណ៌បៃតងដ៏ស្រស់បំព្រង លល្អដោយរូបចម្លាក់នានារចនាឡើងយ៉ាង ល្អប្រណិត និងមានភាពរស់រវើក។ លើសពីនេះទៀត ឆ្នេរឯករាជ្យក៏មានផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដ៏មាន ឱរសជាតិ និងសកម្មភាពកម្សាន្តកីឡាលើទឹកផងដែរ។ ដោយសារភាពសម្បូរបែបនេះ ឆ្នេរឯករាជ្យពិតជាឆ្នេរមួយ ក្នុងចំណោមឆ្នេរ ដ៏ទាក់ញសម្រាប់ភ្ញៀវទេសចរមកសម្រាកម្សាន្ត។
Independence Beach is a beautiful, but slightly narrow, white sand beach. It is more than 1 km long and was named after the “Independence Hotel,” standing tall in the middle of the forest at the northern end of the beach. Locals always call it a “Seven-storey Hotel Beach.” If you like relaxing at a quiet beach resort, Independence Beach is a great destination for you since you can relax on the beautiful beach or sunbathe under the cool sea breeze, or even engage in water sports activities. In addition, Independence Beach is also a potential beach resort for dining with friends, family and loved ones. Next to the beach are shady trees and a beautiful green garden adorned with vibrant and lively statues. Additionally, Independence Beach also offers delicious food, beverages, and other services. Due to this abundance, Independence Beach is definitely one of the most attractive beaches for tourists to enjoy.