ខេត្តព្រះសីហនុមានកោះចំនួន៣២ ដែលជារតនសម្បត្តិដ៏មានតម្លៃ និងមានសក្តានុពលធម្មជាតិទាក់ទាញ ទេសចរយ៉ាងខ្លាំងដោយសារមានទឹកថ្លាឈ្វេង និងឆ្នេរមានខ្សាច់ពណ៌សលម្អដោយទេសភាពធម្មជាតិជុំវិញដ៏ស្រស់ ត្រកាល ជាពិសេស ភ្ញៀវអាចសម្រាកកម្សាន្តនៅលើខ្សាច់ពណ៌សដ៏ស្រស់ផូរផង់ រីករាយនឹងផ្លែសមុទ្រពណ៌ខៀវរោត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលគ្រឿងសមុទ្រស្រស់ៗនៅលើឆ្នេរខ្សាច់ និងគយគន់សូរិយារៀបអស្តង្គត ដែល សកម្មភាពទាំងនេះពិតជាផ្តល់នូវរអារម្មណ៍រីករាយ បទពិសោធន៍ និងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម។ កោះដែលមានផ្ទៃដី ធំជាងគេ គឺកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលកោះទាំងនោះពិតជាគោលដៅទេសចរណ៏យ៉ាងទាក់ទាញបំផុតសម្រាប់
ថ្ងៃឈប់សម្រាក។ កោះភាគច្រើនផ្តល់សេវាកម្មស្នាក់នៅ ប្តូររាហោរ ភេសជ្ជៈ សួចត្រី មើលវត្ថុថ្ម និងសកម្មភាពកីឡា លើទឹកផ្សេងៗទៀតផងដែរ។ ចំណែកកោះតូចៗមួយចំនួនដែលមានសក្តានុពលទាក់ទាញ និងមានស្តង់ដារសម្បទា និងសេវកម្មទេសចរណ៍ខ្ពស់ មានដូចជា កោះសង្សារ កោះក្របី កោះឫស្សី កោះតាគៀវ និងកោះដែកគោលជាដើម។ កោះតូចៗដ៏ទៃទៀត ក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងញ៉ាំងឱ្យការធ្វើដំណើរកម្សាន្តរឹតតែមានភាពរីករាយ និង ស្រស់ថ្លាផងដែរ។ ការធ្វើដំណើរទៅកាន់កោះទាំងនោះគឺមានភាពងាយស្រួលដោយទេសរអាចធ្វើដំណើរតាម ទូកល្បឿនលឿនប្រើរយៈពេលប្រមាណ៤០-៤៥នាទី និងតម្លៃសំបុត្រទៅមកប្រហែល២៥ដុល្លារអាមេរិកក្នុងម្នាក់។
Sihanoukville has 32 islands, which are precious treasures and natural potential sites to attract tourists from everywhere due to the crystal-clear ocean and the white sand beaches adorned by the surrounding beautiful natural scenery. Tourists can relax on the white sand, enjoy the dark blue sea, breathe fresh air, have fresh seafood on the beach, and enjoy the sunset views which generate an enthusiastic pleasant feeling, experience, and sweet memory. The largest islands are Koh Rong and Koh Rong Samloem, which are the most attractive tourist destinations for holidays. Most islands offer accommodation, food, drinks, fishing activities, coral viewing, and other sea sports activities. Apart from those islands. a number of small islands with full potential tourist attractions and high-quality tourism facilities and services are Song Saa, Koh Krabei, Koh Russey, Koh Takeo, Koh Dek Koul Island, etc., while other small islands are also attractive tourist destinations. Getting to the islands is easy. Tourists can travel by speed boat and spend about 40-45 minutes, and a return ticket is around US $25 per person
lfvyca