ក្នុងនាមថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ខ្ញុំបាទមាន កិត្តិយស និង សេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ ក្រុមការងារបច្ចេកទេសទេសចរណ៍ ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដែលបាន គាំទ្រ និងចូលរួមក្នុងដំណើរការរៀបចំឯកសារផ្សព្វផ្សាយទេសចរណ៍ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃផែនការទីផ្សារទេសចរណ៍ខេត្តព្រះសីហនុ ២០២១-២០២៥ ក្នុងគោលបំណង ទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន និងស្នាក់នៅយូរប្រកបដោយ សេចក្តីរីករាយ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តព្រះសីហនុប្រចាំឆ្នាំ២០២៥ រូបជាមួយទម្រង់ ផ្សេងៗនៃការផ្សព្វផ្សាយទេសចរណ៍ទាំងការផ្សព្វផ្សាយផ្ទាល់ (Physical Marketing) និងតាមប្រព័ន្ធអនឡាញ (Digital Marketing) ស្របតាមបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ ពិតជាចូលរួមយ៉ាងសំខាន់នៅក្នុងផែនការ យុទ្ធ សាស្ត្រផ្សព្វផ្សាយទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយថែមទៀត បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។
ខ្ញុំបាទសូមគោរពជូនពរភ្ញៀវជាតិ និងអន្តរជាតិដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យជួបតែសេចក្តីរីករាយ ក្នុងពេលសម្រាកកម្សាន្តនិងធ្វើដំណើរគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសទទួលបាននូវបទពិសោធន៍ល្អៗ នៅខេត្តព្រះសីហនុ។
ជាទីបញ្ចប់ ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្តចូលរួមគាំទ្រ និងសហការជាមួយ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធ ភាពក៏ដូចជា ចូលរួមសហការសិក្សាស្រាវជ្រាវ និងរៀបចំឯកសារផ្សព្វផ្សាយទេសចរណ៍ឱ្យបានសម្បូរបែប នឹងប្រកបដោយ គុណភាព ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តព្រះសីហនុឡើងវិញឱ្យបានល្អ កាន់តែរីកចម្រើន ថែមទៀត។
ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
ប្រធានមន្ទីរ
តាំង សុចិត្តគ្រឹស្នា
Mr. Tang Sochetkresna, Tourism Director of Preah Sihanouk Province
On behalf of the Department of Tourism of Preah Sihanouk Province and its officials, I would like to extend my deepest gratitude to H.E. Hout Hak, Minister of Tourism; H.E. Mang Sineth, Governor of the Provincial Board of Governors of Preah Sihanouk; the Tourism Development Committee; the Tourism Technical Working Group; and all stakeholders. Your unwavering support and active engagement in the preparation of tourism promotional materials have been instrumental in advancing the Sihanoukville Tourism Marketing Strategic Plan 2021-2025. This important initiative aims to attract a greater number of tourists and encourage them to extend their stays while fully enjoying all that Sihanoukville has to offer.
I hope that the 2025 guidebook, together with our forward-thinking physical and digital marketing strategies-leveraging Industry 4.0 technologies-has served as a powerful catalyst in promoting Preah Sihanouk Province on the global stage in the post-pandemic era.
I take this opportunity to warmly welcome all national and international visitors to Preah Sihanouk Province. May your stay be safe, memorable, and filled with enriching experiences.
Finally, I call upon all stakeholders to continue their strong support and collaboration with the Department of Tourism in conducting in-depth research and producing high-quality promotional materials. Through our collective efforts, we can further accelerate the recovery and sustainable development of the tourism sector.
With sincere regards,
Mr. Tang Sochetkresna Director of Tourism Preah Sihanouk Province