មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ នាល្ងាចថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនេងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរទេសចរណ៍បានសហការជាមួយលោក អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារ La Vogue បិទវគ្គបណ្តុះបណ្តាលដល់មូលដ្ឋានអាជីវកម្ម(Inhouse Training)លើជំនាញ៖
១ .”បដិសណ្ឋាកិច្ច និងការផ្តល់សេវាកម្មគេហកិច្ច” (ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១)។
២ .”បដិសណ្ឋាកិច្ចការផ្តល់សេវាកម្ម ការិយាល័យជួរមុខ “(ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១)។
៣ .”បដិសណ្ឋាកិច្ច និងកាផ្តល់សេវកម្មម្ហូបអាហារនិងភេសជ្ជៈ”(ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១) ។ ដែលមានសិក្ខាកាមចូលរួមសរុប ២៨រូប ស្រី៨រូប។