មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃ ២៤ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានកិច្ចប្រជុំបច្ចេកទេស និងពិធីចុះកិច្ចព្រមព្រៀង រវាងអង្គការ ស្វីសខន់ថែក(Swisscontact) និងមន្ទីរទេសចរណ៍ ដើម្បីបង្ហាញពីគោលការណ៍ និង ឧបករណ៍សម្រាប់ការអនុវត្តការងារបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ សម្រាប់គ្រូបង្គោល និងបុគ្គលិកបម្រើផ្នែកម្ហូបអាហារ និងភេសជ្ជៈស្ដង់ដារអាស៊ានសម្រាប់ឆ្នាំ២០១៩ ។