មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ ដើម្បីជម្រុញការលើកកំពស់គុណភាពសេវាកម្មទេសចរណ៍អោយបានកាន់តែល្អប្រសើរ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានសហការជាមួយគ្រូបង្គោលថ្នាក់ជាតិ និងអ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារ និងភោជនីយដ្ឋាន ទ្រី ភាពឧត្តមសែនសុខ 7168 រីសត រៀបចំកម្មវិធី បិទវគ្គបណ្តុះបណ្តាលនៅទីកន្លែង (In-house Trainning) លើជំនាញ បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មគេហកិច្ចសណ្ឋារគាររយៈពេល៦ថ្ងៃដែលមានសិក្ខាកាមចូលរួមសរុប ២៣នាក់ ស្រី ១៤រូប។