សកម្មភាពប្រចាំ ក្រុមអនាម័យមន្ទីរទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្ត-ក្រុង មន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសម្អាតសំរាម និងរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅឆ្នេរអូរឈើទាលនិង ឆ្នេរឯករាជ្យ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាល អភិបាលរងខេត្តបានចុះមកសំណេះសំណាលលើកទឹកចិត្តព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់មន្រ្តីឆ្មាំនិងបុគ្គលិកសំអាតឆ្នេរផងដែរ។