(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជាពិសេសលើវិស័យម្ហូបអាហារ និងភេសជ្ជៈ និងចូលរួមជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍នឹងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញសេវាកម្មប្រណីតសម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ ដោយបើកឱកាសឲ្យមានការចូលរួមពីបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ជាពិសេសអ្នកដែលប្រកបអាជីវកម្ម និងបម្រើការក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈទាំងអស់។
វគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនដោយសាស្ត្រាចារ្យបរទេស ដែលជាអ្នកជំនាញកម្រិតអន្តរជាតិ និងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តទៅ។
បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍យុវជន សិស្ស និស្សិត និងសាធារណជន ជាពិសេសអ្នកដែលប្រកបអាជីវកម្ម និងបម្រើការក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈទាំងអស់ អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្តេន QR Code ខាងក្រោម៖