• ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
  • ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
Preah Sihanouk Tourism
No Result
View All Result
Home សកម្មភាពប្រចាំថ្ងៃ

សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​កាដូ​ធំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រកាស​សម្រេច​ឲ្យ​សាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ មាន​ប្រវែង​៥៧​គីឡូម៉ែត្រ​

October 4, 2022
សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​កាដូ​ធំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រកាស​សម្រេច​ឲ្យ​សាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ មាន​ប្រវែង​៥៧​គីឡូម៉ែត្រ​
Share on FacebookShare on Twitter

(​កំពង់ឆ្នាំង​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ប្រកាស​ផ្ដល់​កាដូរ​មួយ​ដ៏​ធំ​ជូន​ប្រជាពលរដ្ឋ នៅ​ដើមឆ្នាំ​២០១៩​នេះ ដោយ​សម្រេច​ឲ្យមាន​ការ សាងសង់​ផ្លូវ និង​ស្ពាន ដែល​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ ហើយ​ផ្លូវ​នោះ​មាន​ប្រវែង​ជាង​៥៧​គីឡូម៉ែត្រ​។ ផ្លូវ និង​ស្ពាន​នេះ​ត្រូវ​ធ្វើ​ចេញពី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង រហូត​ដល់​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​ការប្រកាស​ផ្ដល់​កាដូ​ធំ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ឱកាស​សម្ដេច និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អ​ធីបតី​ភាព​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ ក្រោម​ប្រធានបទ « ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» នៅក្នុង​ខេត្ត​កំពង់ឆ្នាំង នា​ព្រលប់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​សូម​ប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង​ធំ​ថា ខ្ញុំ​សម្រេច​ចិត្ត​ផ្ដល់​ការអនុញ្ញាត​សាងសង់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​រវាង​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ ដែល​ផ្លូវ​នេះ​មាន​ចម្ងាញ​ជាង​៥៧​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង នៃ​ខេត្ត​កំពង់ឆ្នាំង ទៅ​កាន់​ក្រុង​ស្ទឹងសែន នៃ​ខេត្ត​កំពង់ធំ […] សូម​ជូន​កាដូ​ឆ្នាំ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី​ក៏​បាន​ប្រកាស​បន្ថែម​ថា ស្ពាន​ដែល​នឹង​ត្រូវ​សាងសង់​នេះ គឺជា​ស្ពាន​ដែល​មាន​ប្រវែង​វែង​ជាង​គេ​នៅ​កម្ពុជា រហូតដល់​៣,៩០០​ម៉ែត្រ ហើយ​នឹង​ត្រូវ​កាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជ្រោយ​បូ​ស និង​ទន្លេ​កំពង់​ហាវ ដែល​នេះ​ជា​ការ​ធ្វើ​ស្ពាន​ដើម្បី​កុំឲ្យ​មាន​ផល​ប៉ះពាល់​ទៅលើ បញ្ហា​ចរាចរណ៍​ផ្លូវទឹក និង​ចរាចរណ៍​ត្រី​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សង្កត់ធ្ងន់ថា ការសម្រេច​សាងសង់​ស្ពាន និង​ផ្លូវ​នេះ មិនមែន​ជា​ផលប្រយោជន៍​របស់​អ្នក​ខេត្តកំពង់ឆ្នាំង និង​អ្នក​កំពង់ធំ​នោះទេ ពោល បច្ចុប្បន្ន ប្រសិនបើ​អ្នក​កំពង់ឆ្នាំង​ចង់ទៅ​កំពង់ធំ ត្រូវ​ធ្វើដំណើរ​ដល់​ទៅ​ជាង​១០០​គីឡូម៉ែត្រ កាត់​តាម​ព្រែក​ក្ដាម ទើប​ឆ្លងកាត់ ខេត្ត​កណ្ដាល​, ខេត្ដ​កំពង់ចាម ទើប​ចូល​ដល់​ខេត្ត​កំពង់ធំ​។ ប៉ុន្ដែ​បន្ទាប់ពី​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​រួចរាល់ ប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា ចំណេញ​ថ្លៃ​ដឹកជញ្ជូន ថ្លៃ​ប្រេង​បាន​យ៉ាងច្រើន​ផងដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ទាំងអស់​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ពី​ផ្លូវ និង​ស្ពាន​ថ្មី​មួយ​នេះ ខណៈ​ដែល​អ្នក​ជំនាញ​បាន​សិក្សា​ជាក់លាក់​រួចហើយ​ថា មិន​មាន​ផលប៉ះពាល់​ណាមួយ ដែល​ឈាន​ដល់​ការបំផ្លាញ​ធនធានធម្មជាតិ ឬ​បង្វែ​ចរន្ដទឹក និង​ស្ទះចរាចរណ៍​ផ្លូវទឹក និង​ការ​បំលាស់​ទី​របស់​ត្រី​នោះទេ​។​

Previous Post

រដ្ឋមន្ត្រី ថោង ខុន​៖ ការរៀបចំ​បុណ្យ​ទន្លេ​លើ​ក​ទី​៥​នេះ ជា​ឱកាស​ឱ្យ​ក្រុង​កំពង់ឆ្នាំង​ដណ្ដើមបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​

Next Post

ព្រឹត្តិការណ៍​កីឡា​ប្រណាំង​សេះ នៅ​ថ្ងៃ​ទី​៣ (១៧ មីនា ២០១៩) នៃ​ពិធី​បុណ្យ​ទន្លេ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង​។​

Next Post
ព្រឹត្តិការណ៍​កីឡា​ប្រណាំង​សេះ នៅ​ថ្ងៃ​ទី​៣ (១៧ មីនា ២០១៩) នៃ​ពិធី​បុណ្យ​ទន្លេ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង​។​

ព្រឹត្តិការណ៍​កីឡា​ប្រណាំង​សេះ នៅ​ថ្ងៃ​ទី​៣ (១៧ មីនា ២០១៩) នៃ​ពិធី​បុណ្យ​ទន្លេ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង​។​

POPULAR NEWS

  • រចនាសម្ព័ន្ធមន្ទីរទេសចរខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • ស្ថិតិអាជីវកម្ម ផ្ទះសំណាក់នៅក្នុងខេត្តព្រះសីហនុគិតត្រឹម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

    0 shares
    Share 0 Tweet 0
  • ព័ត៌មានអពីស្ថិតិសេវាកម្ម ទេសចរណ៍ ខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • សារាចរណែនាំពង្រឹងគុណភាពផលិតផលទេសចរណ៍

    0 shares
    Share 0 Tweet 0
  • Inhouse training លើជំនាញ “ការិយាល័យជួរមុខ” ( Front Office )

    0 shares
    Share 0 Tweet 0
Preah Sihanouk Tourism

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc.

Follow us on social media:

Recent News

  • ព្រឹត្តិការពិព័រណ៍ទេសចរណ៍ និងកីឡាកម្ពុជា ថៃ និងវៀតណាម(CVTEC)ខេត្តព្រះសីហនុ ១៩-២៣ ឧសភា ២០២៣
  • សក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ
  • ទិដ្ឋភាពនៅរង្វង់មូលព្រះថោង ភ្ញៀវទេសចមកលេងកម្សាន្ដក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

Category

  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • បុណ្យជាតិ
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • សកម្មភាពប្រចាំថ្ងៃ
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • អំពីមន្ទីរទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • About
  • Advertise
  • Careers
  • Contact

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • អំពីមន្ទីរទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ស្ថិតិភ្ញៀវទេសចរ
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
  • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • ផែនទីរមណីយដ្ឋានទេសចរណ៍
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • បុណ្យជាតិ

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.