• ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
  • ទំព័រដើម
    • អំពីមន្ទីរទេសចរណ៍
    • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
    • ស្ថាប័នពាក់ព័ន្ធ
  • ស្ថិតិទេសចរណ៍
    • ស្ថិតិភ្ញៀវទេសចរ
    • ស្ថិតិអាជីវកម្មទេសចរណ៍
      • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
      • សេវាកម្មស្នាក់នៅទេសចរណ៍
      • សេវាកម្មម្ហូបអាហារ
      • សេវាកម្មម៉ាស្សានិងស្បា
      • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត
    • យន្តការ គ្រប់គ្រង់ទេសចរណ៍
    • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
    • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • តំបន់ទាក់ទាញទេសចរណ៍
    • ផែនទីរមណីយដ្ឋានទេសចរណ៍
    • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹត្តិការណ៍ បុណ្យជាតិ និងទេសចរណ៍
    • ព្រឹតិ្តការណ៍ទេសចរណ៍
    • បុណ្យជាតិ
  • សកម្មភាពប្រចាំថ្ងៃ
No Result
View All Result
Preah Sihanouk Tourism
No Result
View All Result
Home ព្រឹតិ្តការណ៍ទេសចរណ៍

រដ្ឋមន្ត្រី ថោង ខុន​៖ ការរៀបចំ​បុណ្យ​ទន្លេ​លើ​ក​ទី​៥​នេះ ជា​ឱកាស​ឱ្យ​ក្រុង​កំពង់ឆ្នាំង​ដណ្ដើមបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​

October 4, 2022
រដ្ឋមន្ត្រី ថោង ខុន​៖ ការរៀបចំ​បុណ្យ​ទន្លេ​លើ​ក​ទី​៥​នេះ ជា​ឱកាស​ឱ្យ​ក្រុង​កំពង់ឆ្នាំង​ដណ្ដើមបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​
Share on FacebookShare on Twitter

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា ការរៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ទីក្រុង​កំពង់ឆ្នាំង​បំផុស​ចលនា​ទាំងឡាយ ដែល​អាច​ឈានទៅដល់​ការដណ្ដើម​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ និង​ជួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត​។​

​គួរបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ទីក្រុង​បេក្ខភាព​ចំនួន​៦ ចូលរួម​ក្នុង​ការប្រកួត​ដណ្ដើម​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ ក្នុងនោះ​រួមមាន ក្រុង​កំពង់ចាម ក្រុង​ពោធិ៍សាត់ ក្រុង​កំពង់ឆ្នាំង ក្រុង​តាខ្មៅ ក្រុង​កំពត និង​ខណ្ឌ​ដូនពេញ​។ ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២​នេះ គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន (ATF) នៅ​ដើម​ខែ​មករា ឆ្នាំ​២០២០ នៅ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម​។​

​នៅក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៥ ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​៖ សន្តិភាព ប្រជាជន និង​ទេសចរណ៍​» អម​ជាមួយ​ពិធី​ចែក​បណ្ណ​សរសើរ​ដល់​អាជីវកម្ម​ដែល​ស្នាដៃ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការធ្វើ​ពិធី​បុណ្យ​ទន្លេ​នេះ ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ខេត្ត​កំពង់ឆ្នាំង ខិតខំ​ជំរុញ​ចលនា​គ្រប់បែបយ៉ាង​ទាំង​អស់ ដើម្បី​ធ្វើឱ្យ​ទីក្រុង​នេះ​ជាប់​ជា​ជ័យលាភី​ទីក្រុង​ស្អាត​របស់​អាស៊ាន​»​។​

​ឯកឧត្តម​បន្តថា ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង បាន​ជាប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន កាលពី​លើក​ទី​១​រួចហើយ ប៉ុន្តែ​ជ័យលាភី​នេះ​មាន​សុភាព​តែ​៣​ឆ្នាំ​ម្ដង​ទេ ហើយ​ឥឡូវនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ទីក្រុង​ចំនួន​៤ និង​ខណ្ឌ​ចំនួន​១​ទៀត ដាក់​ជា​បេក្ខភាព​ចូល​ប្រកួួត​ទីក្រុង​ស្អាត​អាស៊ាន នៅ​ឆ្នាំ​២០២០​ខាងមុខ ក្នុងនោះ​រួមមាន ក្រុង​កំពង់ចាម ក្រុង​តាខ្មៅ ខណ្ឌដូនពេញ ក្រុង​ពោធិ៍សាត់ និង​ក្រុង​កំពង់ឆ្នាំង​នេះ​ឯង​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ការ​ដែល​ខេត្ត​កំពង់ឆ្នាំង​ទទួល​រៀបចំ​បុណ្យ​ទន្លេ​នេះ ប្រៀប​ដូចជា​រៀបចំ​ខ្លួន​សម្រាប់​ត្រៀម​ដណ្ដើម​យក​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» ដែរ​។ ឯកឧត្តម​បាន​កោតសរសើរ​ថា ទីក្រុង​កំពង់ឆ្នាំង ជា​ទីក្រុង​ស្អាត មាន​រចនាសម្ព័ន្ធ​ល្អ មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ល្អ ពិសេស​ក៏​មាន​អគារ​នៅ​សល់​ពី​សម័យ​អាណានិគម​បារាំង មាន​ដើមឈើ​ធំៗ​ត្រឈឹង​ត្រឈៃ ថ្វីដ្បិតតែ​ទីក្រុង​នេះ​រាង​តូច​បន្តិច​ក៏​ដោយ​។​

​ដើម្បី​ត្រៀម​ដណ្ដើម​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ផ្តល់​អនុសាសន៍​គន្លឹះ​មួយ​ចំនួន​៖

* ត្រូវ​រួមគ្នា​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​តាម​ដង​ទន្លេ​។​
* គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង ពិសេស​ការី​ទេសចរណ៍​ក្នុងស្រុក ចាប់ដៃ​សហការ​បង្កើត និង​ចងក្រង​ជា​ខ្សែ​ទស្សនកិច្ច​ក្នុង​ស្រុក សម្រាប់​ខេត្ត​កំពង់ឆ្នាំង និង​ជាមួយ​ខេត្ត​ជុំវិញ​ឱ្យ​កាន់តែ​សម្បូរបែប​។​
* ត្រូវ​ខិតខំ​បង្កើន​លទ្ធភាព​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ ឱ្យបាន​កាន់តែ​សម្បូរ​បែប​ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​។​
* ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​គុណភាព​សេវាកម្ម​របស់​ខ្លួន​។​
* សេវាកម្ម​ត្រូវ​តែ​ល្អ​ស្ថិតក្នុង​កម្រិត​ស្តង់ដា និង​ប្រកបដោយ​ទំនុកចិត្ត​សម្រាប់​ភ្ញៀវទេសចរ ស្រប​តាម​យុទ្ធនាការ «​សេវា​មួយ ស្តង់ដា​មួយ​»​។​
* សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ កុំ​គិតតែ​ការ​ពង្រឹងគុណភាព​សេវាកម្ម ពេល​ដែល​មាន​ព្រឹត្តិការណ៍​ទេសចរណ៍ ឬ​ពិធីបុណ្យ​ជាតិ​ផ្សេងៗ គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ ដើម្បី​ធានា​នូវ​សេវាកម្ម​មួយ ប្រកប​ដោយ​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ ស្រប​ទៅ​តាម​កម្រិត​ស្ដង់ដា​ថ្នាក់ជាតិ និង​អាស៊ាន​។​
* ត្រូវ​បន្ត​រួម​គ្នា​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ស្រប​តាម​យុទ្ធនាការ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត ត្រូវ​រៀបចំ​ទីក្រុង​ឱ្យ​ស្អាត​មាន​សណ្តាប់ធ្នាប់​ល្អ សេវាកម្ម​ល្អ ប្រកបដោយ​គុណភាព​អនាម័យ និង​មាន​សុវត្ថិភាព ព្រមទាំង​គិតគូរ​បន្ថែម​លើ​ការរៀបចំ​ឱ្យមាន​ផ្សារ​រាត្រី មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ចំណត​ទូក​ទេសចរណ៍​។​ល​។​

​ទន្ទឹមនឹងនោះ រដ្ឋបាល​ខេត្ត​ក៏​ត្រូវ​បន្ត​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវថ្នល់​) អនាម័យ​បរិស្ថាន បង្គន់​អនាម័យ​សាធារណៈ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឆ្ពោះ​ទៅ​ទទួល​ជ័យលាភី​រំដួល​៣​ទង នៅ​ការប្រឡងប្រណាំង​លើក​ទី​៣ នា​ឆ្នាំ​២០២១៕​

Previous Post

កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​ពី​ទីផ្សារ​អឺរ៉ុប​បន្ថែម ក្រោយ​ព្រឹត្តិការណ៍ MITT 2019

Next Post

សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​កាដូ​ធំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រកាស​សម្រេច​ឲ្យ​សាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ មាន​ប្រវែង​៥៧​គីឡូម៉ែត្រ​

Next Post
សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​កាដូ​ធំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រកាស​សម្រេច​ឲ្យ​សាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ មាន​ប្រវែង​៥៧​គីឡូម៉ែត្រ​

សម្ដេច​តេជោ ហ៊ុន សែន ផ្តល់​កាដូ​ធំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រកាស​សម្រេច​ឲ្យ​សាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ មាន​ប្រវែង​៥៧​គីឡូម៉ែត្រ​

POPULAR NEWS

  • រចនាសម្ព័ន្ធមន្ទីរទេសចរខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • ស្ថិតិអាជីវកម្ម ផ្ទះសំណាក់នៅក្នុងខេត្តព្រះសីហនុគិតត្រឹម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

    0 shares
    Share 0 Tweet 0
  • ព័ត៌មានអពីស្ថិតិសេវាកម្ម ទេសចរណ៍ ខេត្តព្រះសីហនុ

    0 shares
    Share 0 Tweet 0
  • សារាចរណែនាំពង្រឹងគុណភាពផលិតផលទេសចរណ៍

    0 shares
    Share 0 Tweet 0
  • Inhouse training លើជំនាញ “ការិយាល័យជួរមុខ” ( Front Office )

    0 shares
    Share 0 Tweet 0
Preah Sihanouk Tourism

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc.

Follow us on social media:

Recent News

  • ព្រឹត្តិការពិព័រណ៍ទេសចរណ៍ និងកីឡាកម្ពុជា ថៃ និងវៀតណាម(CVTEC)ខេត្តព្រះសីហនុ ១៩-២៣ ឧសភា ២០២៣
  • សក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ
  • ទិដ្ឋភាពនៅរង្វង់មូលព្រះថោង ភ្ញៀវទេសចមកលេងកម្សាន្ដក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

Category

  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • បុណ្យជាតិ
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • សកម្មភាពប្រចាំថ្ងៃ
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • អំពីមន្ទីរទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • About
  • Advertise
  • Careers
  • Contact

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.

No Result
View All Result
  • អំពីមន្ទីរទេសចរណ៍
  • រចនាសម្ពន័្ធរមន្ទីទេសចរណ៍
  • ស្ថាប័នពាក់ព័ន្ធ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • អាជីវកម្មដឺកជញ្ជូនទេសចរណ៍
  • សេវាកម្មម្ហូបអាហារ
  • សេវាកម្មម៉ាស្សានិងស្បា
  • សេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • ស្ថិតិភ្ញៀវទេសចរ
  • យន្តការ គ្រប់គ្រង់ទេសចរណ៍
  • ប្រភេទលិខិតបទដ្ឋានគតិយុត្ត
  • និតិវិធីស្នើសុំអាជ្ញារបណ្ណទេសចរណ៍
  • ផែនទីរមណីយដ្ឋានទេសចរណ៍
  • ទីតាំងសក្តានុពល​ និងរមណីយដ្ឋានទេសចរណ៍
  • ព្រឹតិ្តការណ៍ទេសចរណ៍
  • បុណ្យជាតិ

© 2025 JNews - Premium WordPress news & magazine theme by Jegtheme.