នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ដ ដោយមានការចូលរួមពីអាជ្ញាធរក្រុង មន្ទីរជំនាញ ពាក់ព័ន្ធ និងអាជីវករទាំងអស់នៅឆ្នេរអូរឈើទាលបានរៀបចំកិច្ចប្រជុំ ក្នុងគោលបំណង ផ្សព្វផ្សាយនិងជម្រុញ ការរៀបចំកែលម្អរស្តង់ដារមណីយដ្ឋាន ឆ្នេរអូរឈើទាលពាក់ព័ន្ធសំខាន់ដូចជាបញ្ហាគ្រប់គ្រងសំណល់ រឹង-រាវ ចំណតរថយន្ត ស្លាកយីហោ ផ្លូវដើរ បន្ទប់ទឹក និងសណ្តាប់ធ្នាប់លក់ដូរ តម្លៃ និងសេវាកម្មក៏ដូចជាការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមតំបន់ឆ្នេរឲ្យកាន់តែល្អប្រសើរ។