មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ដើម្បីជម្រុញការចូលរួមអនុ វត្តយុទ្ធនាការទីក្រុងស្អាត-ឆ្នេរស្អាតអោយបានកាន់តែល្អប្រសើរ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៉ី សុខឡេង អភិបាលក្រុង និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត នៅសាលប្រជុំរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់លក់ដូរ ស្លាកយីហោអាជីវកម្ម ការគ្រប់គ្រងសំណល់រឹង-រាវ និង
គុណភាពសេវាកម្មនិងតំលែពេលបុណ្យទាន ជាពិសេសការចូលរួមអនុវត្តស្តង់ដារវិធានសុវត្ថិភាពទេសចរណ៍ភោជនីយដ្ឋានអោយបានត្រឹមត្រូវដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសម្រាមនិងអាជីវករ នៅឆ្នេរអូរឈើទាលសរុប ៣៤នាក់។